គួរឱ្យសរសើរ! ព្រោះតែដើម្បីបន្តការសិក្សានៅទីក្រុង សុខចិត្តធ្វើការដូរបាយបីពេល និងកន្លែងស្នាក់នៅ

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ទៅលើក្មេងប្រុសម្នាក់ ដែលទើបបញ្ចប់ថ្នាក់ទី ១២ ថ្មីៗ ហើយត្រូវឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ បានធ្វើការរត់តុដើម្បីដូរបាយ ៣ ពេល និង កន្លែងនៅ ដើម្បីបង្ហាញពីការតស៊ូក្នុងជីវិត ។

តាមគណនីហ្វេសប៊ុកឈ្មោះ Jessi Ca ដែលទំនងត្រូវជាម្ដាយក្មេងប្រុសខាងលើ បានបង្ហោះរូបក្មេងប្រុសនោះកំពុងលើកបាយម្ហូបឱ្យភ្ញៀវ ព្រមទាំងរៀបរាប់ថា «ព្រោះតែបន្តការសិក្សានៅទីក្រុង! ធ្វើការដូរបាយបីពេល និងការស្នាក់នៅ ! ខិតខំតស៊ូឡើងកូន ឪពុកម្តាយសង្ឃឹមលើកូនប្រុសតែម្នាក់នេះហើយ។ ជូនពរកូនសំណាងល្អក្នុងជីវិត» ។

ការបង្ហោះរបស់គណនីហ្វេសប៊ុកខាងលើ គេឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះជាច្រើន នាំគ្នាចែករំលែក និង បញ្ចេញយោបល់លើកទឹកចិត្តដល់ក្មេងប្រុសរូបនោះយ៉ាងច្រើនព្រោងព្រាត ព្រោះថានេះបានបង្ហាញពីគំរូដ៏ល្អមួយសម្រាប់ប្អូនៗផ្សេងទៀតដែលត្រូវបានបន្តការសិក្សានៅភ្នំពេញ ត្រូវប្រឹងប្រែងព្យាយាមរៀនសូត្រ ចេះតស៊ូអត់ធ្មត់ក្នុងជីវិត ដើម្បីឱ្យឪពុកម្ដាយមានមោទកភាពចំពោះខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *