មហាជនផ្អើលទាំងយប់ ក្រោយលោកឧកញ៉ា ឌួង ឆាយ ប្រកាសឆ្អែតចិត្តខ្លាំង

កាលពីយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ កន្លទៅនេះ លោកឧញ៉ាចិត្តធម៌ ឌួង ឆាយ បានធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងចាប់អារម្មណ៍ និង មានចម្ងល់យ៉ាងខ្លាំង ក្រោយពីលោកឧកញ៉ាបានបង្ហោះមួយឃ្លាប្រាប់ថា ឆ្អែតចិត្ត ដោយពាក្យទាំងមូល លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះពាក្យយ៉ាងខ្លីថា «ខ្ញុំឆ្អែតចិត្តខ្លាំងណាស់ពូមីងបងប្អូនទាំងអស់គ្នាអើយ» ។

ទោះជាមិនបានបញ្ជាក់ថាឆ្អែតចិត្តនឹងរឿងអ្វីក៏ពិតមែន ប៉ុន្តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមបញ្ចេញមតិ និង សន្និដ្ឋានថាអត្ថន័យនៃសារនោះ ប្រហែលជា លោកឧកញ៉ា ឌួង ឆាយ ចង់សំដៅទៅលើជីវិតគូរបស់លោក ដែលបានប្រកាសបែកបាក់កាលពីពេលថ្មីៗកន្លងមកនេះ។

យោងតាមការសង្ស័យ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមសន្និដ្ឋានដូចខាងលើនោះ ក៏ព្រោះតែកាលពីថ្ងៃ ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅ លោកឧកញ៉ាបានបង្ហោះសារមួយឃ្លាពាក់ព័ន្ធទៅនឹងកូនៗរបស់លោក ថា «ពុកសូមទោសណាកូនប្រុសមាសឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និង សមត្ថភាពរបស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អជាទីបំផុត ដើម្បីកូនៗណាចាប់ពីពេលនេះ។ សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នា ចំពោះការបាររម្ភស្រលាញ់រាប់អានណា អ្វីៗដែលនៅសល់ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ» ៕

Leave a Reply

Your email address will not be published. Required fields are marked *