នាង គន្ធា ស្អាតខ្លាំង ក្រោយ​សំងំធ្វើរឿងនេះ ២ ឆ្នាំ!

មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញសម្រស់ថ្មីរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាង គន្ធា ក្រោយពីនាងបានដោះធ្មេញដែក ដែលបានពាក់រយៈពេលប្រមាណជាពីរឆ្នាំមកហើយ។ ក្នុងនោះ ក៏មានការសរសើរថា ក្រោយដោះធ្មេញដែក នាង គន្ធា មានទម្រង់មុខកាន់តែស្អាតប្លែកជាងមុនតែម្តង ។

កាន់តែមានឈ្មោះបោះសំឡេង នាង គន្ធា កាន់តែមានសម្រស់ស្អាត ដែលសូម្បីស្ទីលនៃការតុបតែងខ្លួន របស់នាងក៏ប្រែប្រួលខុសប្លែកពីមុនដែរ។ ថ្មីៗនេះ តារាចម្រៀងរូបនេះកាន់តែជឿជាក់ ក្រោយពីនាងបានដោះដែកពត់តម្រង់ធ្មេញ ដែលបានពាក់រហូតដល់ទៅពីរឆ្នាំ។

គួរឱ្យដឹងថា នាង គន្ធា កាន់តែស្រូបទាញបានការគាំទ្រពីសំណាក់មហាជន ក្រោយពីនាងបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ជាមួយនឹងការចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ហើយបទដំបូងដែលធ្វើឱ្យនាងលេចធ្លោនោះគឺ​បទ​«បេះដូងស្រវឹង» ដែលនិពន្ធដោយតារាចម្រៀង អ៊ីណូ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ នាង គន្ធា បានងាកមកចាប់ដៃគូជាមួយតារាចម្រៀង វេហាស៍ ដែលជាប្អូនប្រុសរបស់តារាចម្រៀង មាស សាលី៕

Leave a Reply

Your email address will not be published. Required fields are marked *