ស្ងាត់សិល្បៈ បេប៊ី ងាកមកបើករកស៊ីជំនួញថ្មី កំពុងពេញនិយមខ្លាំង

ពេលនេះតារាចម្រៀងរូបស្រស់ បេប៊ី បានងាកមកបន្ថែមមុខរបរថ្មីដែលបានចាប់ផ្តើមកាលពីពេលថ្មីៗនេះ តែអ្វីដែលចាប់អារម្មណ៍ហាក់ខុសពីមិត្តភក្តិដទៃ ដោយនាងបែរជាចាប់យកមុខរបរចំណាយដើមទុនតិច និង សន្សំលុយកាក់ល្អិតបែបនេះទៅវិញ ។

រហូតមកដល់ពេលនេះអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្មថោនរបស់ បេប៊ី ហាក់នៅទ្រឹង ស្របមានការលើកឡើងពីសំណាក់មហាជនថា សំឡេងរបស់តារាចម្រៀងរូបនេះនៅមានកម្រិតនៅឡើយ ។ អ្វីដែលកត់សម្គាល់ស្របការងារចម្រៀងរាងរយាល បេប៊ី ក៏បានងាកមកបើកមុខរបរបន្ទាប់បន្សំបន្ថែម ជាហាងកាហ្វេមួយមានទីតាំងនៅម្តុំកាំកូស៊ីធី ។

បើទោះទើបចាប់ដំណើរការរបរថ្មីក៏ពិតមែន តែគេសង្កេតឃើញ បេប៊ី ទទួលបានការគាំទ្រពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និង អតិថិជនជាច្រើន ដែលធ្វើឱ្យនាងរីករាយជាខ្លាំង ហើយក៏មានការសរសើរថាទោះមានជីវភាពរស់នៅហាយសូរខ្លាំង តែស្រីស្អាតរូបនេះបែរជា​មកសន្សំលុយកាក់ល្អិតតាមរយៈរបរមួយនេះទៅវិញ ។

គេចាំថាក្រោយពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មថោន បេប៊ី បានធីបចោលនូវការងារមួយចំនួនដែលកំពុងមានទីផ្សារ មានដូចជាការសម្តែង និង ពិធីការិនី ដើម្បីចាប់យកអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះ តែយ៉ាងណាពេលនេះនាងមិនទាន់ស្រូបទាញបានការគាំទ្រពីសំណាក់ទស្សនិកជនដូចការរំពឹងទុកនោះឡើយ ។ បេប៊ី ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមន្តស្នេហ៍មិនធម្មតាឡើយ នាងធ្លាប់ប្រាប់ថាមានបុរសៗតាមស្រឡាញ់ភាគច្រើនជាអ្នកមានទ្រព្យធូរធារ ៕

Leave a Reply

Your email address will not be published. Required fields are marked *