បាត់មុខជិត ១០ ឆ្នាំ ពេលនេះ សាន សុម៉ាលី លេចមុខក្នុងសិល្បៈជាថ្មី

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនក្រោយពីបានឃើញតារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង សាន សុម៉ាលី បានលេចមុខជាថ្មីនៅក្នុងការថតរឿងក្រោយពីបាត់មុខរាប់ឆ្នាំ ។ ការបង្ហាញមុខរបស់តារាសម្តែងដែលមានដើមទ្រូងធំទ្រលុកទ្រលន់រូបនេះ បានធ្វើឱ្យហ្វេនៗមានការរីករាយជាខ្លាំង ព្រោះនាងក៏ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ដែរ ។

ចុងក្រោយនេះ សាន សុម៉ាលី បានលេចមុខនៅក្នុងការថតកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ រួមនឹងការថតរឿងថ្មីមួយដែលជារឿងបែបបុរាណ តែនាងមិនទាន់ប្រាប់ពីចំណងជើងនៅឡើយទេ ហើយនេះជាការថតរឿងដំបូងរបស់នាង ក្រោយដកខ្លួនពីអាជីពនេះជាង ១០ ឆ្នាំមកហើយ ។ វិលត្រលប់ជាថ្មី សាន សុម៉ាលី នៅតែស្រស់ស្អាតដដែល តែគេមិនច្បាស់ថានាងនឹងនៅតែរក្សាតំណែងជាតួឯក ឬ បែបណាឡើយ ខណៈពេលនេះវ័យរបស់នាងក៏កាន់តែច្រើនទៅ ហើយស្របបច្ចុប្បន្ននេះគេសម្គាល់តារាវ័យក្មេងស្រករក្រោយរីកដុះដាលព្រោងព្រាត ។

សាន សុម៉ាលី ធ្លាប់ជាតារាសម្តែងដែលមានសម្រស់ស្អាត និង មានឈ្មោះបោះសំឡេងជាខ្លាំង ជាពិសេសនៅក្នុងការសម្តែងជាតួឯកស្រីនៅក្នុងរឿង «កាកី» ហើយនាងក៏ជាតារាដែលមិនខ្លាចញញើតក្នុងការសម្តែងឈុតឆាកស្នេហាព្រឺព្រួចនោះឡើយ ។ វ័យកាន់ជ្រេតែ សាន សុម៉ាលី នៅតែបន្តជីវិតនៅលីវយ៉ាងរីករាយ បើទោះបីមិត្តភក្តិសិល្បៈស្របាលៗនាងរៀបការ និង មានកូនប្រលែងអស់ទៅហើយក្តី ប៉ុន្តែតារាស្រីរូបនេះនៅតែធ្វើឱ្យបុរសៗមិនតិចទេលួចក្នាញ់នឹងភាពសិចស៊ីរបស់នាងដែលតែងតែសម្ញែងដោយមិនកំណាញ់ ៕

Leave a Reply

Your email address will not be published. Required fields are marked *