កប់ណាស់! សួនផ្ការធំជាងគេនៅកម្ពុជា ក្នុងខេត្តកំពត នឹងសម្រុកធ្វើឱ្យហើយមុនចូលឆ្នាំចិន

ស្ថិតនៅប៉ែកខាងត្បូង នៃព្រះរាជាណាចក្រកម្ពុជា ខេត្ត កំពត ជាខេត្តមួយ ដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដោយនៅទីនោះសម្បូរទៅដោយកន្លែងកម្សាន្តចម្រុះគ្រប់ប្រភេទ មិនថា តំបន់ទេសចរណ៍ធម្មជាតិ ដងព្រែក ព្រៃភ្នំ ទឹកជ្រោះ ជាដើម ដែលតែងទាក់ទាញចិត្តភ្ញៀវទេសចរឱ្យចង់ទៅទស្សនាកម្សាន្តអារម្មណ៍មិនចេះជិនណាយ ។

ទន្ទឹមនឹងនោះ តាមរយៈផេកផ្លូវវការរបស់ ឧកញ៉ា នួន អក បានបង្ហើបឱ្យដឹងថា នឹងមានទស្សនីយភាពថ្មី ហើយប្លែក ដែលមិនធ្លាប់មាននៅលើទឹកដីខេត្តកំពត ដោយចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១នេះ​ ខាងរីស៊តកំពតឋានសួគ៌ នឹងចាប់ផ្តើមសាងសង់ផ្ទះផ្កា ដែលធំជាងគេប្រចាំប្រទេសកម្ពុជាហើយ ។

ក្នុងនោះផងដែរ ការសាងសង់នេះ គឺនឹងធ្វើឡើងសម្រុកធ្វើឱ្យទាន់ថ្ងៃចូលឆ្នាំចិនឆាប់ៗនេះតែម្ដង ដើម្បីត្រៀមទទួលភ្ញៀវទេសចរ មួយថ្ងៃ ២០០០នាក់ ដើម្បីចូលមកទស្សនាសួនផ្កាដ៏ស្រស់ស្អាត និង ធំជាងគេមួយនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *