របៀបធ្វើ មាន់ស្ងោពិសេស

របៀបធ្វើ មាន់ស្ងោពិសេស
—————–
#គ្រឿងផ្សំ

– មាន់ ១ក្បាល ១គីឡូ៨ខាំ

– ឬសតាំងអោ ៥០ក្រាម

– ខ្ទឹមស ៣០ក្រាម (ដំអោយបែក)

– ស្លឹកតយ ១ខាំ

– ប្រេងខ្យង ៤០ក្រាម

– ទឹកស៊ីអ៊ីវ ៥០ក្រាម

– ទឹកស៊ីអ៊ីវខាប់ ២០ក្រាម

– ទឹកត្រី ១០០មីលីលីត្រ

– ស្ករត្នោត ៣០ក្រាម

– ទឹក

#គ្រឿងផ្សំ ទឹកជ្រលក់

– ឬសតាំងអោ និងខ្ទឹមស ៧០ក្រាម

– ម្ទេស ២០ក្រាម

– ស្ករត្នោត ៥០ក្រាម

– ទឹកក្រូចឆ្មារ ៥០មីលីលីត្រ

– ទឹកត្រី ៥០មីលីលីត្រ

#របៀបធ្វើ
– យកឆ្នាំងដាក់ឬសតាំងអោ ខ្ទឹមស ស្លឹកតយ ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកត្រី ស្ករត្នោត មាន់ និងទឹកចូលគ្នា​រួចដាក់ស្ងោអោយឆ្អឹន ប្រហែល១ម៉ោង។

#របៀបធ្វើ ទឹកជ្រលក់
– លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចកិនអោយម៉ត់ជាការស្រេច៕

@អ្នកស្រី សុគន្ធារី

Leave a Reply

Your email address will not be published. Required fields are marked *