នី រតនា ថាការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីអស្ចារ្យទេតែអ្វីដែលអស្ចារ្យនោះគឺចំណុចនេះ

នី រតនា ជាតារាចម្រៀងដ៏លេចធ្លោមួយរូបក្នុងផលិតកម្មរស្មីហង្សមាស បន្ទាប់ពីរូបគេបានជាប់ និង ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Cambodian Idol រដូវកាលទី ១ ដែលរូបគេបានសាងភាពល្បីល្បាញមិនស្ទើរឡើយ ។ ឈានជើងប្រឡូកក្នុងវិស័យចម្រៀងមិនទាន់ប៉ុន្មាន ម្ចាស់ពានរង្វាន់ Cambodian Idol ក៏បានបញ្ចប់ភាពនៅលីវ និង រៀបការជាមួយនឹងភរិយាដ៏ស្រស់ស្អាតមួយរូប ។ បច្ចុប្បន្ន តារាប្រុសរូបនេះ និង ភរិយា ទទួលបានកាដូកូនស្រីដ៏គួរឱ្យក្នាញ់ម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។

យ៉ាងណាមិញ បើគិតត្រឹមថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ លោក នី រតនា និង ភរិយា ដែលមានឈ្មោះថា ហេង សុវណ្ណភ័ក្តណា បានរៀបការនឹងគ្នារយៈពេល ២ ឆ្នាំហើយ ។ ក្នុងនោះដែរ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ នេះ តារាប្រុសវ័យក្មេងនេះ បានបង្ហោះសារមួយដ៏គួរឲ្យចាប់អារម្មណ៍ ដោយលោកលើកឡើងថា ការរៀបអាពាហ៍ពិពាហ៍មិនអស្ចារ្យទេ តែវាអស្ចារ្យត្រង់ចំណុចមួយ ។

សារយ៉ាងវែងអន្លាយ បង្កប់អត្ថន័យ នៃចំណងអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមរបស់លោក នី រតនា បានរៀបរាប់ថា «ការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីអស្ចារ្យនោះទេ តែអ្វីដែលអស្ចារ្យនោះ គឺការថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានគង់វង្សស្ថិតស្ថេរ Happy 2 years anniversary my love ! រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ 2 ឆ្នាំ របស់យើង ហើយក៏ជិតដល់ថ្ងៃខួបគម្រប់មួយឆ្នាំរបស់ព្រះនាងតូចដែលជាចំណងដៃដ៏មានន័យ និង មិនអាចកាត់ថ្លៃបានរបស់យើងដែរ Nyvann Melanie – នីវណ្ណ មែលឡានី អរគុណអូន និងកូនដែលចូលមកក្នុងជីវិតបង ហើយសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា បងមានក្តីសុខខ្លាំងបំផុតដែលមានអូនជាភរិយា Sovannpheakna Heng» ៕

Leave a Reply

Your email address will not be published. Required fields are marked *