គ្រួសារ Goal ! ១១ ឆ្នាំមកនេះ​ ចាន់ កែវនិមល និងកូនស្រី ត្រូវស្វាមីមើលថែដូចព្រះនាង!

ពិធីការិនីសំដីផ្អែម កែវ ចាន់និមល គឺជាពិធីការិនី ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នងវិថីសិល្បៈ នាពេលបច្ចុប្បន្ន។

ពិធីការិនីរូបស្រស់នេះ មិនត្រឹមតែជាបុគ្គលដែលជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈនោះទេ តែនាងគឺជាតារាស្រីមួយរូប ដែលតែងតែបង្ហាញពីភាពជោគជ័យ ផ្អែមល្ហែម កក់ក្ដៅបំផុត ពីជីវិតគូទៀតផង។

ជារឿយៗ កែវ ចាន់និមល តែងតែបង្ហាញពីជីវិតគូដ៏មានសុភម្គលល នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងសរសេររៀបរាប់ពីរឿងរ៉ាវជីវិតគូ របស់ខ្លួន បង្ហាញទៅកាន់មហាជនផងដែរ។ បើទោះបីជា ពិធីការិនីរូបនេះ បានរៀបការ សាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែចំណងស្នេហ៍របស់នាង នៅតែមានភាពស្អិតល្មួត ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង។

អ្វីដែលរឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបន្ថែមនោះ កាលពីពេលថ្មីៗនេះ ពិធីការិនីសំឡេងផ្អែមរូបនេះ បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួនមួយ នៅចំថ្ងៃគម្រប់ខួបអាពាហ៍ពីពាហ៍ ១១ ឆ្នាំ ដែលបានរួមរស់ជាមួយស្វាមីយ៉ាងមានន័យបំផុត។

សារទាំងស្រុងនោះ រៀបរាប់ថា ៖ «ទទួលការណាត់ពិសេសពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះមិនមានអ្វីច្រើន តែគាត់ក៏អាចឱ្យប្រពន្ធកូនរស់នៅដូចព្រះនាងរហូតមកដល់សព្វថ្ងៃ រីករាយថ្ងៃខួបអាពាពិពាហ៍ ១១ ឆ្នាំលោកប្ដី» ៕

Leave a Reply

Your email address will not be published. Required fields are marked *